អូស្ត្រាលី នឹងបញ្ជូនមីស៊ីលទៅអារ៉ាប់រួម និងដាក់ពង្រាយយន្តហោះស៊ើបការណ៍យោធា
បរទេស៖ នាយករដ្ឋមន្ត្រី អូស្រ្តាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃអង្គារថា ប្រទេសអូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះឈ្លប យកការណ៍យោធាទៅកាន់មជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់ប្រទេសអារ៉ាប់រួម ប៉ុន្តែនឹងមិនដាក់កងទ័ពនៅលើដីនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា លោក Albanese បាននិយាយថា ការគាំទ្រផ្នែកយោធា របស់ប្រទេសអូស្ត្រាលី នឹងជួយប្រទេសនៅឈូងសមុទ្រការពារខ្លួនប្រឆាំងនឹងការវាយប្រហារដែលមិនបានញុះញង់ពីប្រទេសអ៊ីរ៉ង់ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលីមិនមែនជាតួឯកនោះទេ។
លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា “ការចូលរួម របស់យើងគឺការពារខ្លួនសុទ្ធសាធ” ហើយវាគឺដើម្បីការពារប្រជាជនអូស្ត្រាលី ដែលស្ថិតនៅក្នុងតំបន់ ក៏ដូចជាការពារមិត្តភក្តិរបស់យើង នៅក្នុងប្រទេសអារ៉ាប់រួម”។
លោក Albanese បាននិយាយថា ប្រទេសអូស្ត្រាលីនឹងដាក់ពង្រាយយន្តហោះព្រមានជាមុន និងប្រព័ន្ធគ្រប់គ្រងតាមអាកាស E-7A Wedgetail ដែលផលិតដោយ Boeing សម្រាប់រយៈពេល៤សប្តាហ៍ដំបូង ដើម្បីការពារដែនអាកាសខាងលើប្រទេសឈូងសមុទ្រ។ លោកបានបន្ថែមថា មីស៊ីលបាញ់ពីអាកាសទៅអាកាស រយៈចម្ងាយមធ្យមទំនើបនឹងត្រូវបានផ្តល់ជូនដល់ប្រទេសអារ៉ាប់រួម បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរបស់អារ៉ាប់រួម Mohammed bin Zayed Al Nahyan៕
ប្រែសម្រួលៈ ណៃ តុលា
