ព័ត៌មានអន្តរជាតិ

ឥណ្ឌា លើកឡើងថា ជម្លោះនៅមជ្ឈឹមបូព៌ា ពិតជាកំពុងធ្វើឲ្យមានក្តីព្រួយ បារម្ភចំពោះខ្លួន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឥណ្ឌាបានអំពាវនាវឱ្យបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការទូត។
រដ្ឋមន្ត្រីការបរទេសលោក S Jaishankar បាននិយាយនៅក្នុង Rajya Sabhaដែលជា សភាជាន់ខ្ពស់របស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទថា តំបន់នេះគឺជាគន្លឹះនៃសន្តិសុខថាមពលរបស់ប្រទេសឥណ្ឌា ហើយរួមបញ្ចូលទាំងអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់ៗជាច្រើនផងដែរ។

លោកក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដោយសារមានប្រជាជនឥណ្ឌាជាង ១០លាននាក់រស់នៅ និងធ្វើការនៅក្នុងប្រទេសឈូងសមុទ្រ។

លោក Jaishankar បាននិយាយថា៖យើងបន្តជឿថាការសន្ទនា និងការទូតគួរតែត្រូវបានបន្តដើម្បីកាត់បន្ថយភាពតានតឹង ។ លោក​បាន​បន្ថែម​ថា​៖ ​យើង​ជា​តំបន់​ជិត​ខាង ហើយ​មានចំណែក​ជាក់ស្តែង​ដែល​អាស៊ី​ខាងលិច​នៅ​តែ​មាន​ស្ថិរភាព​។

លោកបន្តបង្ហាញថាបច្ចុប្បន្នមានពលរដ្ឋឥណ្ឌាជិត១០ លាននាក់ដែលរស់នៅ និងធ្វើការក្នុងប្រទេសឈូងសមុទ្រ។
ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ង់ក៏មានជនជាតិឥណ្ឌាពីរបីពាន់នាក់ដែលនៅទីនោះដើម្បីសិក្សា ឬសម្រាប់ការងារផងដែរ។ តំបន់នេះគឺជាគន្លឹះនៃសន្តិសុខថាមពលរបស់យើង ហើយរួមបញ្ចូលអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់ៗជាច្រើន៕

ប្រែសម្រួល៖ស៊ុនលី

To Top