ព័ត៌មានអន្តរជាតិ

លោករដ្ឋមន្ត្រី ក្រសួងសង្គ្រាម Hegseth អះអាងថា គ្រាប់រំសេវនៅពេលនេះ សម្រាប់អាមេរិកមិនមែន អ៊ុយក្រែនឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTមន្ទីរបញ្ចកោណ ឥឡូវនេះកំពុងផ្តល់អាទិភាព ដល់ការបំពេញឃ្លាំងអាវុធ របស់ខ្លួនជាជាងបញ្ជូន វាទៅអ៊ុយក្រែន ។

ការលើកឡើងបញ្ជាក់ ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិកលោក Pete Hegseth បាននិយាយថា ដោយបន្ទោសរដ្ឋបាលលោក Biden ចំពោះ បញ្ហាប្រឈម ណាមួយដែលយោធាអាមេរិក បានជួបប្រទះនាពេលថ្មីៗនេះ។

លោក Hegseth បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន មួយជាមួយលោកឧត្តមសេនីយ៍ Dan Caine ដែលជាប្រធាននៃអគ្គសេនាធិការចម្រុះ នៃកងទ័ពអាកាស។

នៅពេលសួរអំពីកញ្ចប់ថវិកាចំនួន២០០ពាន់លានដុល្លារ ដែលមន្ទីរបញ្ចកោណកំពុងស្វែងរកពីសភា ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមអ៊ីរ៉ង់ លោក Hegseth បានបញ្ជាក់ថាការពិភាក្សាកំពុងបន្ត ហើយហាក់ដូចជាបង្ហាញថាការបន្ថែមដែលបានស្នើសុំអាចកើនឡើង លើសពីចំនួនសរុបនេះ។

លោកបានបន្ថែមថា ការផ្តល់មូលនិធិបន្ថែម គឺត្រូវការជាចាំបាច់ដើម្បីបំពេញស្តុកយោធារបស់សហរដ្ឋអាមេរិកដើម្បី ធានាថាយើងបានទទួលមូលនិធិ ត្រឹមត្រូវសម្រាប់អ្វីដែលយើងត្រូវធ្វើ នៅពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top