លោក Zelensky ដាក់កំណត់ពេលវេលាថ្មី ទាមទារសមាជិកភាព របស់ខ្លួនជាមួយនឹងអឺរ៉ុប
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានទាមទារម្តងទៀតនូវ កាលបរិច្ឆេទដ៏ច្បាស់លាស់មួយសម្រាប់អ៊ុយក្រែន ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប។
ទោះយ៉ាងណាក៏ដោយ ការរំពឹងទុក នៃប្រជាជាតិដែលហែកហួរដោយសង្រ្គាមរបស់លោក Zelensky ដែលបានចូលរួមជាមួយសហភាពអឺរ៉ុប គឺមានការបែកបាក់នៅក្នុងទីក្រុងប្រ៊ូសែល យ៉ាងខ្លាំងនាពេលកន្លងមក។
នៅក្នុងសុន្ទរកថា ទៅកាន់ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍លោក Zelensky បានប្រកាសថាជាមួយនឹងកាលបរិច្ឆេទច្បាស់លាស់សម្រាប់សមាជិកភាព ហើយបញ្ជាក់ថា រុស្ស៊ី នឹងមិនអាចរារាំងការចូលជាសមាជិករបស់អ៊ុយក្រែន តាមមធ្យោបាយណាមួយឡើយ។
លោកZelensky បានអះអាងទៀតថា អ៊ុយក្រែនកំពុងធ្វើកំណែទម្រង់ផ្ទៃក្នុង និងធ្វើការខាងក្រៅដើម្បីធានាកាលបរិច្ឆេទចូលជាសមាជិកនេះ ដែលជាបញ្ហានៃការទុកចិត្ត សន្តិសុខ និងអនាគត។
លោកZelensky កន្លងមកបានធ្វើការ ចេញការទាមទារស្រដៀងគ្នានេះ ក្នុងរយៈពេលបីខែជាប់គ្នាមកហើយ។ ដោយបង្ហាញខ្លួន ជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ក្នុងទីក្រុង Kiev ក្នុងខែកុម្ភៈ គាត់បាននិយាយថា ការចូលរួមក្នុងប្លុកនេះ នៅឆ្នាំ២០២៧ គឺ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកទាំងអស់គ្នា៕
ប្រែសម្រួល៖ស៊ុនលី
