សហភាពអឺរ៉ុប ដាក់ប្រុងប្រយ័ត្នប្រឆាំង នឹងលំហូរចំណាកស្រុក និងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា
ប្រ៊ុចសែល៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានសន្យាថានឹងប្រុងប្រយ័ត្នប្រឆាំងនឹងការរីករាលដាលណាមួយពីជម្លោះនៅមជ្ឈិមបូព៌ា ដែលអាចបង្កឱ្យមានសម្ពាធចំណាកស្រុកលើប្លុក ខណៈដែលជម្លោះទាំងនេះបង្កហានិភ័យ កាន់តែខ្លាំងឡើងដល់អឺរ៉ុប។
ទោះបីជាជម្លោះនេះ “មិនទាន់បានប្រែទៅជាលំហូរ ចំណាកស្រុកភ្លាមៗទៅកាន់សហភាពអឺរ៉ុបក៏ដោយ” មេដឹកនាំនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា អឺរ៉ុបបានគូសបញ្ជាក់ពី “សារៈសំខាន់នៃការរក្សាកម្រិតខ្ពស់ នៃការប្រុងប្រយ័ត្ន និងធានាកម្រិតនៃការត្រៀមខ្លួនចាំបាច់” នេះបើយោងតាមការសន្និដ្ឋានដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូល។
ដោយទាញយកមេរៀនពីវិបត្តិចំណាកស្រុកឆ្នាំ២០១៥ ប្លុកនេះបានឧ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បី “ចល័តឧបករណ៍ការទូត ច្បាប់ ប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងពេញលេញ” ដើម្បីទប់ស្កាត់ចលនាចំណាកស្រុកទៅកាន់សហភាពអឺរ៉ុប និងរក្សាសន្តិសុខនៅអឺរ៉ុប។
ការសន្និដ្ឋានបានឧ្យដឹងថា “សន្តិសុខ និងការគ្រប់គ្រងព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប នឹងបន្តត្រូវបានពង្រឹង”។ ថ្នាក់ដឹកនាំក៏បានជំរុញ ឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់អតិបរមានៅក្នុងជម្លោះមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ គោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ និងគាំទ្រការផ្អាកការវាយប្រហារប្រឆាំងនឹងរោងចក្រថាមពល និងទឹក។
ខណៈដែលកំពុងស្វែងរកការជំរុញឥរិយាបថដែនសមុទ្ររបស់សហភាពអឺរ៉ុប ថ្នាក់ដឹកនាំបានគូសបញ្ជាក់ថា ទ្រព្យសម្បត្តិបន្ថែម គួរតែត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹងប្រតិបត្តិការសន្តិសុខដែនសមុទ្រពីរដែលមានស្រាប់របស់ខ្លួនគឺ EUNAVFOR Aspides និង EUNAVFOR Atalanta៕
