អាមេរិក យល់ព្រមលក់សព្វាវុធ ក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ ឲ្យប្រទេសអារ៉ាប់រួម
បរទេស៖ រដ្ឋបាលលោក Trump បានអនុម័តលក់សព្វាអាវុធ ក្នុងតម្លៃប្រមាណ ៧ ពាន់លានដុល្លារទៅឲ្យប្រទេសអារ៉ាប់រួម ដែលក្រសួងការបរទេស មិនចាំបាច់ប្រកាសជាសាធារណៈក្រោមច្បាប់ គ្រប់គ្រងការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក , នេះបើយោងតាមរបាយការណ៍ របស់ Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា បើតាមកាសែត Journal នោះគឺជាការបន្ថែមទៅលើការលក់អាវុធ ទៅកាន់ប្រទេសចំនួនបីនៅមជ្ឈិមបូព៌ាដែលមានតម្លៃជាង ១៦,៥ ពាន់លានដុល្លារដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មុន ។
កិច្ចព្រមព្រៀងដែលមិនបានប្រកាសរួមមានការលក់មីស៊ីល Patriot PAC-3 ដែលមានតម្លៃប្រហែល ៥,៦ ពាន់លានដុល្លារ និងឧទ្ធម្ភាគចក្រ CH-47 Chinook ដែលមានតម្លៃប្រហែល ១,៣២ ពាន់លានដុល្លារទៅឱ្យប្រទេសអារ៉ាប់រួម នេះបើយោងតាមកាសែត Journal ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដោយបន្ថែមថាការលក់ទាំងនោះមិនត្រូវបានប្រកាសជាសាធារណៈទេ ពីព្រោះពួកគេបានពង្រីកកិច្ចព្រមព្រៀងអាវុធដែលបានព្រមព្រៀងគ្នាពីមុន៕
ប្រែសម្រួល: ណៃ តុលា
