ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ អំពាវនាវឱ្យបញ្ចប់ អរិភាពជាបន្ទាន់ ចំពេលមានការឈ្លានពាន ដោយមិនបានញុះញង់ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ លើអ៊ីរ៉ង់

មូស្គូ ៖ ទីក្រុងមូស្គូ​ អំពាវនាវឱ្យបញ្ចប់ អរិភាពជាបន្ទាន់ ដែលបណ្តាលមកពីការ ឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមក្រសួង ការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងស្ថានភាព ដែលកំពុងកើតឡើង នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។

ក្រសួងបានឧ្យដឹងថា ទីក្រុងមូស្គូ​ តែងតែតស៊ូមតិគាំទ្រ “តម្រូវការក្នុងការបង្កើត លក្ខខណ្ឌសម្រាប់ការរួមរស់ដោយសន្តិភាព សុវត្ថិភាព និងអ្នកជិតខាង រវាងប្រទេសអារ៉ាប់ជាមិត្ត និងអ៊ីរ៉ង់”។

សេចក្តីថ្លែងការណ៍បានឧ្យដឹងថា “យើងសង្កត់ធ្ងន់ថា ជំហានដំបូង នៅលើមាគ៌ានេះ ត្រូវតែជាការលះបង់ ជាបន្ទាន់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ នៃដំណើរផ្សងព្រេង យោធារបស់ពួកគេ”។

ក្រសួងបានបញ្ជាក់ជាថ្មី នូវការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការសម្របសម្រួល ការដោះស្រាយជម្លោះ និងការស្វែងរក ដំណោះស្រាយចំពោះជម្លោះ​ ដែលមានស្រាប់តាមរយៈមធ្យោបាយនយោបាយ និងការទូត ដើម្បីសម្រេចបាននូវស្ថិរភាព យូរអង្វែងនៅក្នុងតំបន់ ខណៈដែលគិតគូរពីផល ប្រយោជន៍របស់រដ្ឋទាំងអស់ ដែលមានទីតាំងនៅទីនោះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top