ព័ត៌មានអន្តរជាតិ

ប៉ូឡូញសម្រេចចិត្ត ដកទ័ពទាំងអស់ចេញ ពីប្រទេសអ៊ីរ៉ាក់ ដោយសារបារម្ភ អំពីបញ្ហាសន្តិសុខ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញ បានដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសអ៊ីរ៉ាក់ ចំពេលមានស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ា នេះបើតាមរដ្ឋមន្ត្រីការពារជាតិ Wladyslaw Kosiniak-Kamysz បានអះអាងកាលពីថ្ងៃសុក្រ។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ បានឱ្យដឹងថា ទាហានប៉ូឡូញរហូតដល់៣៥០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន។ ភ្នាក់ងារនេះក៏ត្រូវបានអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្ស៊កដានី កាតា និងគុយវ៉ែតផងដែរ។

លោក រដ្ឋមន្ត្រីKosiniak-Kamysz បានបន្ថែមថា បុគ្គលិកភាគច្រើនបានត្រឡប់ទៅប្រទេសប៉ូឡូញរួចហើយ ឬកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសវិញ ខណៈដែលមួយចំនួនត្រូវបានផ្ទេរទៅប្រទេសហ្ស៊កដានី ដើម្បីបន្តបេសកកម្មរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top