ព័ត៌មានអន្តរជាតិ

ចិន​ ព្រមានហ្វីលីពីនឱ្យបញ្ឈប់ការរំលោភបំពាន និងការញុះញង់នៅសមុទ្រចិនខាងត្បូង

ក្វាងចូវ៖​ អ្នកនាំពាក្យយោធាចិន​ បានព្រមានភាគីហ្វីលីពីន​ ឱ្យបញ្ឈប់ការរំលោភបំពាន និងការញុះញង់ជាបន្ទាន់ បន្ទាប់ពីយន្តហោះ C-208 របស់ហ្វីលីពីន​ បានឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងដែនអាកាសលើដែនទឹកដែលនៅជាប់នឹងនាវា Meiji Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិន។

លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានឧ្យដឹងថា កងទ័ពជើងទឹក និងកងទ័ពអាកាសនៃបញ្ជាការដ្ឋានបានតាមដាន និងត្រួតពិនិត្យយន្តហោះហ្វីលីពីន ដោយចេញការព្រមានឱ្យបណ្តេញវាចេញស្របតាមច្បាប់ និងបទប្បញ្ញត្តិ។

លោកបានលេីកឡេីងថា ទង្វើរបស់ភាគីហ្វីលីពីនបង្កើតបានជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ដថា “យើងសូមព្រមានយ៉ាងម៉ឺងម៉ាត់ដល់ភាគីហ្វីលីពីន​ ឱ្យបញ្ឈប់ការរំលោភបំពាន និងការញុះញង់ជាបន្ទាន់ ហើយធ្វើការរួមគ្នាជាមួយចិន​ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top