ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ​ ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់

អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ចប់សង្គ្រាមប្រឆាំង នឹងអ៊ីរ៉ង់ និងបានអំពាវនាវឱ្យអ៊ីរ៉ង់​ ឈប់វាយប្រហារប្រទេសជិតខាងរបស់ខ្លួន។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំពីស្ថានភាពនៅមជ្ឈិមបូព៌ា លោក Guterres បានឧ្យដឹងថា សាររបស់លោកទៅ កាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺថា “វាដល់ពេលហើយ​ ដើម្បីបញ្ចប់សង្គ្រាម – ខណៈដែលទុក្ខវេទនា របស់មនុស្សកាន់តែធ្ងន់ធ្ងរឡើង ការស្លាប់ និងរបួសរបស់ជនស៊ីវិលកើនឡើង ហើយផលប៉ះពាល់សេដ្ឋកិច្ច ពិភពលោកកាន់តែធ្ងន់ធ្ងរឡើង”។

ប្រមុខអង្គការសហប្រជាជាតិ រូបនេះបានេីកឡេីងថា “សាររបស់ខ្ញុំទៅកាន់អ៊ីរ៉ង់​ គឺត្រូវបញ្ឈប់ការវាយ ប្រហារប្រទេសជិតខាងរបស់ពួកគេ​ ដែលមិនមែនជាភាគីនៃជម្លោះ”។

លោកបានបន្ដថា “ជាងបីសប្តាហ៍មកហើយ សង្គ្រាមនេះលែងអាចគ្រប់គ្រងបាន” ដោយបន្ថែមថាជម្លោះ “បានបំបែកដែនកំណត់ដែលសូម្បីតែមេដឹកនាំគិតថា​ មិនអាចនឹកស្មានដល់”។

លោកបន្ថែមថា «រឿងនេះបានហួសទៅឆ្ងាយពេកហើយ» ដោយសង្កត់ធ្ងន់ថា វាដល់ពេលហើយដែលត្រូវ «ឈប់ឡើងជណ្ដើរនៃការកើនឡើង នៃជម្លោះ ហើយចាប់ផ្តើមឡើងជណ្ដើរការទូត ហើយត្រឡប់ទៅរកការគោរពច្បាប់ អន្តរជាតិវិញយ៉ាងពេញលេញ»៕

To Top