យោធាអ៊ីស្រាអែល អះអាងថា បានវាយប្រហារលើទីតាំង ផលិតអាវុធ របស់អ៊ីរ៉ង់ជាង១០០០កន្លែង
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល បានវាយលុកគោលដៅ ផលិត អាវុធរបស់អ៊ីរ៉ង់ ជាង១០០០កន្លែង ខណៈដែលវានៅតែបង្កើនការវាយប្រហារ លើឧស្សាហកម្មយោធា របស់ទីក្រុងតេហរ៉ង់នៅឡើយ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖IDF កំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើឧស្សាហកម្មផលិតអាវុធរបស់របបភេរវកម្មអ៊ីរ៉ង់។
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដើម្បី ធ្វើឱ្យខូចសមត្ថភាពផលិតសព្វាវុធរបស់របបអ៊ីរ៉ង់ហើយវាបានបន្ថែម ដោយកំណត់គោលដៅជាប្រព័ន្ធ នូវខ្សែសង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយការផលិត ការអភិវឌ្ឍន៍ និងសមត្ថភាពស្រាវជ្រាវរបស់អ៊ីរ៉ង់នៅទូទាំងឧស្សាហកម្មយោធារបស់ខ្លួន។
សេចក្តីប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាកិច្ចពិភាក្សាសំដៅ បញ្ចប់ជម្លោះកំពុងដំណើរការល្អហើយ បានពន្យាពេលកំណត់របស់គាត់សម្រាប់ការវាយប្រហារ សក្តានុពលលើរោងចក្រថាមពលអ៊ីរ៉ង់ទៅដល់១០ថ្ងៃ។
រំលឹកឡើងវិញដែរ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា លើទីក្រុងតេហរ៉ង់និងទីក្រុងមួយចំនួនទៀតរបស់អ៊ីរ៉ង់។
អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei ត្រូវបានសម្លាប់ រួមជាមួយនឹងមេទ័ពជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបនឹងរលកនៃការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកសំដៅលើអ៊ីស្រាអែល និងមូលដ្ឋាននិងទ្រព្យសម្បត្តិរបស់អាមេរិកនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ស៊ុនលី
