ព័ត៌មានអន្តរជាតិ

អធិកាបតីអាល្លឺម៉ង់ លោក Merz លើកឡើងថា ប្រតិបត្តិការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ ទំនងជាមិនទទួលបានជោគជ័យឡើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអធិការបតីអាល្លឺម៉ង់លោក Friedrich Merz កាលពីថ្ងៃសុក្របានសម្តែងការសង្ស័យ អំពីលទ្ធភាពនៃការបន្ត ការផ្លាស់ប្តូររបប នៅក្នុងប្រទេសអ៊ីរ៉ង់។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ F.A.Z.-Congress 2026 នៅទីក្រុង Frankfurt លោក Merz បាននិយាយថា ប្រសិនបើការផ្លាស់ប្តូររបប គឺជាកម្មវត្ថុក្នុងប្រទេសអ៊ីរ៉ង់ ៖ខ្ញុំមិនជឿថា ពួកគេនឹងសម្រេចបានវាទេ ។ វាភាគច្រើនគឺខុសហើយ។

លោកបានកត់សម្គាល់ថា ក្រៅពីករណីលើកលែងមួយចំនួនកាលពីទសវត្សរ៍មុន ប្រវត្តិនៃអន្តរាគមន៍បែបនេះបង្ហាញថា ជារឿយៗពួកគេបណ្តាលឱ្យមាន ការផ្លាស់ប្តូរពីរបបអរិភាពមួយ ទៅរបបមួយទៀត។

Merz ក៏បានសម្តែងការព្រួយបារម្ភចំពោះការខ្វះយុទ្ធសាស្ត្រច្បាស់លាស់ ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបង្ហាញថា ប្រទេសទាំងពីរកំពុងជាប់ពាក់ព័ន្ធកាន់តែខ្លាំង នៅក្នុងជម្លោះដោយគ្មានទីបញ្ចប់និងដែលមិនអាចសម្រេចបាន។

យ៉ាងណាក្តីលោក Merz បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការបញ្ចប់សង្រ្គាមប្រឆាំង នឹងអ៊ីរ៉ង់យ៉ាងឆាប់រហ័ស តាមរយៈមធ្យោបាយការទូត ដោយព្រមានថា ភាពតានតឹងដែលកំពុងបន្តកំពុងធ្វើឱ្យខូច ដល់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top