ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២៦ នៃ​វេទិកាBoao សម្រាប់អាស៊ីបិទបញ្ជប់​

រសៀល​ថ្ងៃទី ២៧ ខែ​មីនា  ​​កិច្ចប្រជុំ​ប្រចាំឆ្នាំ ២០២៦ នៃ​វេទិកាBoao សម្រាប់អាស៊ី​ដែល​មានរយៈពេល ៤ ថ្ងៃត្រូវ​បាន​បិទបញ្ជប់​​នៅ​Boao ​ខេត្តHainan ។ ​លោក ​Zhang Jun  ​​​លេខាធិការ​វេទិកាBoao សម្រាប់អាស៊ី​បាន​ថ្លែង​ថា  ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នេះ​បាន​​រៀបចំ​ធ្វើ​សកម្មភាព​សរុប​លើសពី ៥០ លើក ​​​​ទទួលបាន​សមទ្ធិផល​ដ៏សំខាន់ ​និង​បានសម្រេច​គោលដៅ​តាមការគ្រោងទុក ។

ជាសមទ្ធិផលដ៏​សំខាន់​មួយ​   វេទិកា​បាន​ប្រកាស​នូវ ​« គំនិត​ផ្តួចផ្តើមនៃ​វេទិកាBoao សម្រាប់អាស៊ី​​​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់អាស៊ី​»  ​​ដែលបាន​អំពាវនាវ​ថា  ​ គួរ​ប្រកាន់​ខ្ជាប់​ការបើកទូលាយ​និង​ការ​អភិវឌ្ឍ​​  ដើម្បី​ពន្លឿន​ដំណើរការ​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច​ក្នុងតំបន់,    គួរ​ពង្រឹង​សមត្ថភាព​​ឌីជីថលវៃឆ្លាត ​ ​រុករក​កម្លាំង​ចលករ​ថ្មី​នៃ​កំណើន​ ​ដើម្បី​បង្កើន​ភាពធន់​នៃ​សេដ្ឋកិច្ច​​  ​​,   គួរ​​ខិតខំ​​ធ្វើ​​បរិវត្តកម្ម​បៃតង​   ដើម្បី​សម្រេច​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​និង​​គុណភាព​ខ្ពស់​,  ​​គួរ​​បន្ត​កែសម្រួល​​ក្របខ័ណ្ឌ​​កិច្ច​សហប្រតិបត្តិការ  ​ដើម្បី​ផ្តល់​ការគាំទ្រ​ជា​ប្រព័ន្ធ​​ដ៏​រ៉ឹង​មាំ​ចំពោះ​ការអភិវឌ្ឍ​ក្នុងតំបន់  ,   ​គួរ​តភ្ជាប់គ្នាឲ្យ​កាន់តែស៊ីជម្រៅ ​​រក្សា​ដំណើរការ​យ៉ាង​រលូន​​និង​​សុវត្តិភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ​ទប់ទល់​ភាពមិនប្រាកដ​ប្រជា​នៃបរិបទ​ខាងក្រៅ​តាមរយៈ​​ភាពប្រាកដប្រជា​របស់​ខ្លួន ​៕​​

To Top