ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងអះអាងថា​ រុស្ស៊ីនៅតែជាអ្នកធានាដែលអាចទុកចិត្តបាននៃសន្តិសុខថាមពល

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា រុស្ស៊ីនៅតែជាអ្នកធានា​ ដែលអាចទុកចិត្តបាននៃសន្តិសុខថាមពល និងបំពេញកាតព្វកិច្ចរបស់ខ្លួនជាប់លាប់។

លោក Peskov បានច្រានចោលរបាយការណ៍ដែលថា ទីក្រុងមូស្គូ​ កំពុងពិចារណារឹតបន្តឹងការផ្គត់ផ្គង់ប្រេងតាមរយៈសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) ជាកម្លាំងប្រឆាំងនឹងសហរដ្ឋអាមេរិក។

លោកបានប្រាប់អ្នកយកព័ត៌មាន ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាំងនោះថា “ចម្លើយគឺសាមញ្ញណាស់៖ វាមិនពិតនោះទេ”។​ លោកបានបន្ថែមថា រុស្ស៊ីតែងតែដើរតួជាប្រទេសដឹកជញ្ជូនថាមពល​ ដែលអាចទុកចិត្តបាន ហើយមិនអាចបន្ទោសបានក្នុងរឿងនេះទេ។

បំពង់បង្ហូរប្រេង CPC ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រទេសកាហ្សាក់ស្ថាន ដឹកជញ្ជូនប្រេងនាំចេញជាង ៨០ភាគរយរបស់ប្រទេស។ វាលាតសន្ធឹងប្រហែល ១៥០០ គីឡូម៉ែត្រ ភ្ជាប់វាលប្រេងនៅភាគខាងលិចប្រទេសកាហ្សាក់ស្ថានទៅកាន់ឆ្នេរសមុទ្រខ្មៅ​ សម្រាប់ការដឹកជញ្ជូនតាមរយៈនាវាដឹកប្រេង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top