ព័ត៌មានអន្តរជាតិ

យន្តហោះ E-3 Sentry របស់សហរដ្ឋអាមេរិក​ ត្រូវបានបំផ្លាញ ក្នុងការវាយប្រហាររបស់​ IRGC លើមូលដ្ឋានទ័ពអាកាស នៅអារ៉ាប៊ីសាអូឌីត

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានបំផ្លាញយន្តហោះ E-3 Sentry របស់សហរដ្ឋអាមេរិក​ ដែលបំពាក់ដោយប្រព័ន្ធព្រមាន និងគ្រប់គ្រងតាមអាកាស (AWACS) ទាំងស្រុងនៅក្នុងប្រតិបត្តិការមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកប្រឆាំងនឹងមូលដ្ឋានទ័ព អាកាសព្រះអង្គម្ចាស់ស៊ុលតង់​ នៅអារ៉ាប៊ីសាអូឌីតនាពេលថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News អង្គភាព​ IRGC បានឧ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយផ្នែកអវកាសរបស់ខ្លួន។

ប្រភពបានបន្ថែមថា យន្តហោះផ្សេងទៀត នៅក្បែរនោះ ក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលវាយប្រហារផងដែរ។

គួររបញ្ជាក់ថា​ នៅថ្ងៃសុក្រ IRGC បានវាយប្រហារមូលដ្ឋានទ័ពអាកាសព្រះអង្គម្ចាស់ស៊ុលតង់ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៩៦គីឡូម៉ែត្រ (៦០ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីរីយ៉ាដ​ របស់អារ៉ាប៊ីសាអូឌីត ដោយបានបំផ្លាញយន្តហោះដឹកប្រេង KC-135 ជាច្រើនគ្រឿង និងបំផ្លាញយន្តហោះមួយគ្រឿងទាំងស្រុង។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿង​ ដែលកំពុងឈ្លានពាននៅភាគខាងកើតនៃច្រកសមុទ្រហ័រមូស។

យោងតាមរបាយការណ៍ កងកម្លាំងការពារដែនអាកាស របស់ប្រទេសនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៣៨ គ្រឿងចាប់តាំងពីការ ចាប់ផ្តើមនៃសង្គ្រាមមក៕

To Top