ក្រុមហ៊ូទី នៅយែមែនប្រកាស ចូលសង្គ្រាម នៅតំបន់មជ្ឈឹមបូព៍ា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងប្រដាប់អាវុធហ៊ូទី Houthi របស់ប្រទេសយេម៉ែន បានប្រកាសចូលជាផ្លូវការ ក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដោយបានបាញ់មីស៊ីល ជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល។
ក្រុមដែលគ្រប់គ្រងរដ្ឋធានី Sanaa របស់យេម៉ែន និងភាគច្រើន នៃភាគខាងជើង របស់ប្រទេសនោះ បានបន្តស្ថិតនៅក្រៅសកម្មភាព ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន វាយប្រហារជាលើកដំបូងនៅទីក្រុងតេហរ៉ង់ កាលពីថ្ងៃទី២៨ខែកុម្ភៈមកម្ល៉េះ។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យយោធា Houthi ឧត្តមសេនីយទោ Yahya Saree បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសគាំទ្រដល់ទីក្រុងតេហរ៉ង់និងក្រុម “តស៊ូ” ផ្សេងទៀតនៅក្នុងតំបន់។
លោកបាននិយាយថា ក្រុមនេះត្រូវបានបង្ខំឱ្យចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ ដោយសារតែការកើនឡើងជាបន្តបន្ទាប់ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និង “អំពើឃោរឃៅ” ដែលបានប្រព្រឹត្តនៅក្នុងប្រទេសលីបង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងតំបន់ហ្គាហ្សាស្ទ្រីប។
គួរឲ្យបន្ថែមទៀតថាជាច្រើនម៉ោងក្រោយមក ក្រុម Houthis បាននិយាយថា ពួកគេបានបាញ់បង្ហោះ មីស៊ីលផ្លោងឆ្លងទ្វីប ឆ្ពោះទៅកាន់ទីតាំងយោធា ដ៏រសើបរបស់អ៊ីស្រាអែល ដែលកំណត់ពេលវេលា នៃការវាយប្រហារជា មួយនឹងប្រតិបត្តិការ ដែលធ្វើឡើងដោយអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់៕
ប្រែសម្រួល៖ស៊ុនលី
