លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបង្កើតអង្គការទិន្នន័យសកល
ថ្ងៃទី៣០ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបង្កើតអង្គការទិន្នន័យសកល។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសកលលោកកំពុងពន្លឿនការបោះជំហានចូលយុគសម័យបញ្ញាសិប្បនិម្មិត តួនាទីជាំធនធានមូលដ្ឋាននិងកម្លាំងចលករខាងនវានុវត្តន៍នៃទិន្នន័យត្រូវបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ អង្គការទិន្នន័យសកលដែលមានវត្ថុបំណង “បំពេញគម្លាតខាងទិន្នន័យ បញ្ចេញតម្លៃនៃទិន្នន័យ ស្តារភាពរុងរឿងនៃសេដ្ឋកិច្ចឌីជីថល ” បានផ្តល់ជាវេទិកាមានអំណោយផលដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិខាងទិន្នន័យ និងធ្វើឱ្យអភិបាលកិច្ចទិន្នន័យសកលមានសុក្រឹតភាព។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវទស្សនៈរួមគ្នា ពិភាក្សារួមគ្នា កសាងនិងចែករំលែកជាមួយគ្នា គាំទ្រអង្គការទិន្នន័យសកលឱ្យដើរតួនាទីរបស់ខ្លួនធ្វើការជាមួយបណ្តាភាគីនានាដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមផ្នែកបទប្បញ្ញត្តិអភិបាលកិច្ចទិន្នន័យ ជំរុញនវានុវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិតនិងបច្ចេកទេស ក៏ដូចជារបៀបរៀបរយនៃលំហូរសុវត្ថិភាពទិន្នន័យនិងការអភិវឌ្ឍការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ផ្តល់សេវាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលឱ្យបានល្អប្រសើរ ធ្វើឱ្យភាគលាភនៃទិន្នន័យផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសនានា៕
