ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ សម្រេចបណ្តេញអ្នកកាទូត អង់គ្លេសម្នាក់ចេញពីប្រទេស ដោយសង្ស័យថាធ្វើ សកម្មភាពចារកម្ម

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថាFSB បានប្រកាសថា អ្នកការទូតអង់គ្លេសម្នាក់នៅទីក្រុងមូស្គូ ត្រូវបានដកហូតការទទួលស្គាល់របស់គាត់ ហើយត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេស បន្ទាប់ពីបានអនុវត្ត សកម្មភាពស៊ើបការណ៍សម្ងាត់ ដោយយកមុខងារនៅស្ថានទូតមកធ្វើជារបាំង។

មន្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​ កំណត់​អត្តសញ្ញាណ​ដោយមានឈ្មោះថា Albertus Gerardus Janse van Rensburg មាន​តួនាទី​ជា​លេខា​ទី​ពីរ​នៅ​ស្ថានទូត​អង់គ្លេស​ក្នុង​ទីក្រុង​មូស្គូ។

យោងតាមសេចក្តីថ្លែងការណ៍របស់ FSB ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អ្នកការទូតមានចេតនាផ្តល់ព័ត៌មានមិនពិត នៅពេលដាក់ពាក្យសុំការអនុញ្ញាតចូល ដោយហេតុនេះបំពានច្បាប់រុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ី បានកោះហៅលោក Danae Dholakia ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស ឱ្យធ្វើការតវ៉ាជាផ្លូវការ។

ក្នុង​ការ​បង្ហាញ​ខ្លួន​ខ្លីៗ​ នៅ​ខាង​ក្រៅ​អគារ​ក្រសួង លោក Dholakia ត្រូវ​បាន​គេ​ឃើញ​មក​ដល់​ជាមួយ លោកVan Rensburg មុន​ពេល​ចូល​ដោយ​មិន​បាន​ធ្វើ​ អត្ថាធិប្បាយ​ដល់​អ្នក​កាសែត​ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top