លោក ត្រាំ មានឆន្ទៈបញ្ចប់សង្គ្រាម ជាមួយអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រហ័រមូស នៅតែបិទក៏ដោយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ជំនួយការថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រហ័រមូស នៅតែបិទភាគច្រើនក៏ដោយ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក ត្រាំ។
របាយការណ៍នេះបានឧ្យដឹងថា លោក ត្រាំ និងជំនួយការរបស់លោកទើបតែបានវាយតម្លៃថា បេសកកម្មមួយ ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់នឹងជំរុញឱ្យសង្គ្រាមជាមួយអ៊ីរ៉ង់ ហួសពីពេលវេលាកំណត់របស់លោក ពោលគឺមានរយៈពេលចន្លោះ ពី ៤ ទៅ ៦សប្តាហ៍៕
ប្រែសម្រួល ឈូក បូរ៉ា
