ភ្នំពេញ៖ នាយកប្រតិបត្តិការអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានជួបឯក អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក លោក ផាទ្រិច ម័រហ្វ៊ី (Patrick Murphy) ដើម្បីពិភាក្សា លើការស្តារ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកលើកឡើងក្នុងហ្វេសប៊ុកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ថា “ខ្ញុំមានកិត្តិយស ទទួលបានការអញ្ជើញ ដើម្បីជួបទ្វេភាគីជាមួយឯកឧត្តមអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់ អំពីបច្ចុប្បន្នភាព នៃស្ថានការណ៍នយោបាយ នៅកម្ពុជា និងលទ្ធភាពនៃការស្វែងរកដំណោះស្រាយចាំបាច់សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង សម្រាប់ការស្តារ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”៕