ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់០៧ ខែវិច្ឆិកាខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់ម៉ូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗផងដែរ ៕

