ព័ត៌មានជាតិ

តេីអ្នកដឹងទេថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចមានព្រះបរមនាម ក្នុងព្រះបរមសិរីរាជ្យសម្បត្តិ ដូចម្ដេច?

ភ្នំពេញ : ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចមានព្រះបរមនាម ក្នុងព្រះបរមសិរីរាជ្យសម្បត្តិថា « ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋសាស្ត្រ ពុទ្ធិនិន្ទ្រធរា មហាក្សត្រ ខេមរាជនា កម្ពុជា ឯករាជបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី »។

បកប្រែសេចក្តីជាភាសាខែ្មរថា “ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អ្នកបម្រេីមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្រ្តខែ្មរ ដេាយសា្វមីភក្តិ នឹងភក្តីភាព ព្រះមហាក្សត្រដែលព្រះពុទ្ធ នឹងព្រះឥន្រ្ទលេាកឧបត្ថម្ភ អ្នករួបរួមខេមរជនទាំងអស់ អ្នកការពារឯករាជ្យ បូរណភាពទឹកដី នឹងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និង វិបុលភាពរបស់ប្រជារាស្រ្តខែ្មរ “។ នេះបេីយោង តាម គេហទំព័រ Royal du cambodge ៕

To Top