ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ធ្វើសំណើជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេច ទូលថ្វាយព្រះមហាក្សត្រ លើកលែងនិងបន្ថយទោស ដល់ទណ្ឌិត ៩០ នាក់

ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី២៩ ខែតុលានេះ បានសម្រេចធ្វើសំណើ ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេច ទូលថ្វាយព្រះមហាក្សត្រ លើកលែងនិងបន្ថយទោស ដល់ទណ្ឌិត៩០ នាក់ក្នុងចំណោមទណ្ឌិតសរុប ៥១២នាក់ ដែលបានស្នើសុំ។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០~១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ លើសំណើសុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) ជាលទ្ធផលអង្គប្រជុំ បានសម្រេចធ្វើសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៩០ នាក់ ( ស្រី ១៧ នាក់) ដែលក្នុងនោះ៖
-បន្ថយទោស៦ ខែ ចំនួន ៥៨ នាក់ (ស្រី ១៣ នាក់)
-បន្ថយទោស៩ ខែ ចំនួន ១៤ នាក់ (ស្រី ០១ នាក់)
-បន្ថយទោស១២ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់)
-លើកលែងទោស ចំនួន ១០ នាក់ ( ស្រី ០២ នាក់ ) ៕

To Top