បរទេស: មេដឹកនាំហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃចន្ទទី២៨ ខែតុលាម្សិលមិញបានបង្ហាញ នូវអារម្មណ៍មិនសប្បាយចិត្តខ្លាំង ជាមួយនឹងពាក្យទិះតៀន ជាបន្តបន្ទាប់ទៅលើការអនុវត្តច្បាប់ របស់លោកប្រឆាំងទៅនឹង បញ្ហាគ្រឿងញៀន ក្នុងប្រទេសដោយបានទាំងនិយាយថា នឹងលាលែងចេញពីតំណែង ដើម្បីឲ្យអនុប្រធានាធិបតីលោកស្រីLeni Robredo ដើម្បីសាកល្បងបំពេញការងារ នេះម្តង។
ប្រធានាធិបតី ត្រូវបានគេមើលឃើញថាកំពុងមាន ទំនាក់ទំនងមិនសូវល្អឡើយ ជាមួយមេដឹកនាំប្រឆាំង លោកស្រីRobredo ។កន្លងមករដ្ឋបាលរបស់លោក Duterte ដែលការបង្ក្រាបគ្រឿងញៀន បានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលបង្កឱ្យមានការព្រួយបារម្ភទូទាំងពិភពលោកទោះបីជាការ ស្ទង់មតិបង្ហាញពីការគាំទ្រក្នុងស្រុក យ៉ាងខ្លាំងសម្រាប់យុទ្ធនាការក៏ដោយ ។
លោក Duterte បាននិយាយនៅក្នុង សុន្ទរកថាទៅកាន់មន្រ្តីរដ្ឋាភិបាលដែលទើបត្រូវបានតែងតាំងថ្មីថាខ្ញុំ នឹងប្រគល់អំណាចរបស់ខ្ញុំក្នុងការ អនុវត្តច្បាប់ហើយខ្ញុំនឹងប្រគល់វាទៅអនុប្រធានាធិបតី រយៈពេល៦ខែដើម្បីសាកល្បងការងារនេះ។ ខ្ញុំនឹងអោយនាងអនុវត្តវាអនុញ្ញាតឱ្យ យើងមើលអ្វីដែលនឹងអាចកើតឡើង និងលទ្ធផលផងដែរទាំងដែលខ្ញុំនឹងមិនជ្រៀតជ្រែកការងារ មួយនេះឡើយ៕
ប្រែសម្រួល:ស៊ុនលី