បរទេស: The Guardian ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ បានឲ្យដឹងថាក្រុមឧទ្ទាមឃឺដនៅក្នុង ប្រទេសស៊ីរីបានអះអាងថា ពួកគេជាអ្នកដែលបានចាត់ចែង ចារកម្មពិសេសម្នាក់ដើម្បីចូលទៅ កាន់ទីតាំងលាក់ខ្លួនរបស់ មេដឹកនាំអ៊ីស្លាមនិយម Abu Bakr al Baghdadi និងលួចបានខោក្នុងរបស់ មេដឹកនាំរដ្ឋអ៊ីស្លាមរូបនេះ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ហើយ បន្ទាប់មកបានជួយដឹកនាំ ទាហានអាមេរិកទៅកន្លែង លាក់ខ្លួនរបស់គេនៅស៊ីរី។
កងកំលាំងប្រជាធិបតេយ្យស៊ីរី ដែលហៅកាត់ថាSDF បានអះអាងថាពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដាន លោកBaghdadi ដែលស្ថិតនៅតំបន់ មួយនៅភាគខាងជើងប្រទេសស៊ីរីហើយ ក៏ជាកន្លែងដែលគាត់ត្រូវបានគេរាយការណ៍ថាគ្រោងនឹងរត់គេចខ្លួនទៅកាន់តំបន់ព្រំដែនក្បែរនោះនិងបន្តចូលទៅក្នុងប្រទេសតួកគី។
ចុងក្រោយនេះគេមើលឃើញថា ក្រុមSDF ដែលកន្លងជាកងកម្លាំង សម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងក្រុមជ្រុលនិយម ISISនោះ បែរជាត្រូវបានលោកDonald Trump បម្រុងនឹងបោះបង់ចោល ទៅវិញដោយសារតែលោកប្រធានាធិបតីអាមេរិក រូបនេះបានចេញបញ្ជាក្នុងការ ដកយោធារបស់ខ្លួនចេញពីប្រទេសស៊ីរីនិងបានទុកឲ្យ កងទ័ពតួកគីចូលមកវាយប្រហារ ខ្លាំងលើក្រុមឃឺដភ្លាមៗផងដែរ៕
ប្រែសម្រួល:ស៊ុនលី