ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖ សមត្ថកិច្ចគ្រប់គ្រង ស្ថានភាពអគ្គីភ័យបាន ៩០% ហើយខណៈតូបលក់ផ្លែឈើ ១៥តូប ត្រូវខូចខាតទាំងស្រុង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែ តុលានេះថា រហូតមកដល់ពេលនេះសមត្ថកិច្ច គ្រប់គ្រងស្ថានភាពអគ្គីភ័យ ដែលឆេះតូបលក់ផ្លែឈើយ៉ាងសន្ធោសន្ធៅ ក្រោយផ្សារលើក្រុងព្រះសីហនុ (ក្បែរផ្សារចិន) ខេត្តព្រះសីហនុបាន ៩០% ហើយ ខណៈតូបលក់ផ្លែឈើ ១៥តូបត្រូវខូចខាតទាំងស្រុង និងមិនមានរាលដាលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា “ឥឡូវនេះយើងគ្រប់គ្រងបាន ៩០% ហើយតូចលក់ផ្លែឈើឆេះ ១៥តូប ។ យើងទប់ស្កាត់មិនឲ្យរាលដាល ដល់ផ្ទះប្រជាពលរដ្ឋទេ” ៕

To Top