ភ្នំពេញ៖ ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រកាសជ្រើសរើស រកអ្នកជំនាញកម្ពុជា ដែលចង់ធ្វើការស្រាវជ្រាវ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់រយៈពេលពី ៣ ទៅ ៤ ខែ លើបញ្ហាជាអាទិភាព ដែលមានសារសំខាន់ សម្រាប់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន។
គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងបន្ថែមថា” ទូច សុជាតាកំពុងធ្វើការស្រាវជ្រាវ ស្តីពី “វិនិយោគលើស្រ្តី៖ ពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក” ដោយមានការទទួល ពីសាកលវិទ្យាល័យ Tufts”៕