ព័ត៌មានជាតិ

សម្តេច ស ខេង ជួបសំណេះសំណាល ជាមួយកីឡាករដណ្តើមជើងឯក នគរបាលពិភពលោកលើកទី១៨

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានជួបសំណេះសំណាល ជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រកួត ដណ្តើមជើងឯកនគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ នៅចិន។

កាលពីថ្ងៃទី៨-៩ ខែសីហា អត្តពលិកនគរបាលជាតិ ៩៦រូប ក្នុងនោះ មានកីឡា១៣ប្រភេទ បានចូលរួមការប្រកួត ដណ្តើមជើងឯកលើកទី១៨ នៅខេត្ត Cheng Du ប្រទេសចិន។ ប្រភេទកីឡា រួមមាន ៖ កីឡាប្រណាំងទូកនាគ , វាយកូនឃ្លីលើតុ , ហែលទឹក , ចំបាប់កាច់ដៃ , ការ៉ាតេ , យូដូ , ជូជិតស៊ូ , អត្តពលកម្ម , តេក្វាន់ដូ , ទ្រីយ៉ាត្លុង , វាយសី ,ចំបាប់ និងបាល់ឱប ។

ជាលទ្ធផលកីឡាករ-កីឡាការិនី នគរបាលកម្ពុជា ទទួលបានមេដាយចំនួន៤៦គ្រឿង ក្នុងនោះ មេដាយមាស១៨ , ប្រាក់១៧ និងសំរិទ្ធ១១ ។

សូមរំលឹកថា ប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនីទាំង៩៦រូប ដែលបានចេញទៅប្រកួតនៅចិន ទទួលបានការឧបត្ថម្ភ ថ្លៃសំបុត្រយន្តហោះ ពីសម្តេចក្រឡាហោម ហើយថ្លៃស្នាក់នៅ និងអាហារគឺចិនជាអ្នកចេញ ៕

To Top