ភ្នំពេញ៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជា ធិបតេយ្យមូលដ្ឋាន(គ ប ម)បានលើកឡើងក្នុងលក្ខណៈ វាយប្រហារលោក សម រង្ស៊ីដោយចំៗថា បើសិនជាអំណាច ធ្លាក់លើដៃ លោក សម រង្ស៊ី ប្រាកដមែន ជាតិនឹងជួបគ្រោះមហន្តរាយ សារជាថ្មីមិនខាន ។
លោក សាម អ៊ីន បានលើកឡើង ក្នុងហ្វេសប៊ុកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “តាមការស្វែងយល់ អំពីប្រវត្តិសាស្រ្ត នៅប្រទេសដទៃនិងស្រុកខ្មែរ ខ្ញុំយល់ថា ប្រសិនបើអំណាច ធ្លាក់ក្នុងដៃលោក សម រង្សុី មហន្តរាយកម្រិតជាតិ នឹងកើតឡើងជាថ្មីនៅកម្ពុជា”។
លោកថា នយោបាយស្អប់ខ្ពើម គុំគួន សងសឹក រើសអើងជាតិសាសន៍ និងប្រជាភិថុតរបស់គាត់ នឹងរុញឲ្យមាន វិនាសកម្មជាថ្មីនៅកម្ពុជា។
លោក សាម អ៊ីន បន្ថែមថា ហានិភ័យនេះ នៅតែមានទៅអនាគត នៅពេលអយុត្តិធម៌សង្គម មានកាន់តែច្រើន អំពើពុករលួយ រីកដាលកាន់តែធំ និងជាពិសេស ពេលមាន វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមកដល់។ ពេលរឿងទាំងនេះកើតឡើង ជារឿងងាយស្រួលណាស់ ក្នុងការបណ្តុះកំហឹងមហាជន ៕