ព័ត៌មានជាតិ

ទូរគមនាគមន៍រដ្ឋ របស់ចិនដំណើរការ សេវាកម្ម5G របស់ខ្លួននៅថ្ងៃសុក្រនេះ

ប៉េកាំង: ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ ចំនួន៣របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា បានប្រកាសថានឹង ចាប់ផ្តើមការងារផ្តល់សេវា បច្ចេកវិទ្យាអ៊ិនធឺណេត 5G ដែលជាជំហានសំខាន់មួយ នៅក្នុងមហិច្ឆតា របស់ទីក្រុងប៉េកាំង ដើម្បីក្លាយជាប្រទេសមហាអំណាច បច្ចេកវិទ្យាមួយ ក្នុងពេលដែលភាពតានតឹង ពាណិជ្ជកម្ម ជាមួយនឹងររដ្ឋភិបាល ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តនៅឡើយនោះ។

ក្នុងនោះក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Telecom’sដែលបានប្រកាសនៅលើ វេបសាយ និងហាងអ៊ីនធឺណេត របស់ពួកគេថាផែនការ 5G ដែលចាប់ផ្តើម ពីតម្លៃទាបត្រឹមតែ១២៨យ័ន ក្នុងមួយខែ នឹងអាចដំណើរការបានហើយ ចាប់ពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ចិន ទូទាំងប្រទេស ប្រើប្រាស់សេវាកម្មអ៊ីនធឺណេត តាមទូរស័ព្ទចល័តលឿនបំផុត លើលោកមួយនេះ បាន។

គួរឲ្យដឹងដែរថា កាលពីកន្លងមក ទីក្រុងប៉េកាំង បាននិយាយថា ខ្លួននឹងបើកដំណើរការ សេវាអ៊ិនធឺណិត តាមទូរស័ព្ទចល័ត ដែលលឿនដែលសន្យាថា នឹងគាំទ្រមុខងារថ្មីៗ ដូចជាការបើកបរ ដោយស្វ័យភាព នៅដើមឆ្នាំក្រោយផងដែរ ប៉ុន្តែភាពយឺតយ៉ាវ នៃផែនការរបស់ខ្លួន បានកើតឡើង នៅពេលភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ជាពិសេសជុំវិញ ការធ្វើពហិការរបស់ខ្លួន លើក្រុមហ៊ុន ទូរគមនាគមន៍យក្ស Huawei ៕

ប្រែសម្រួល:ស៊ុនលី

To Top