កោះកុង ៖ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងខេមរភូមិន្ទបានថ្លែងថា យើងរក្សាតម្លៃ នៃសន្តិភាពឲ្យបាន ជាដាច់ខាត កុំជឿលើសម្តីញ៉ុះញ៉ុង របស់ជនក្បត់ជាតិទណ្ឌិតសម រង្ស៊ី ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលកើតចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ។
ថ្លែងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០១៩ នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជូំសាលាក្រុងខេមរភូមិន្ទខេត្តកោះកុង លោកនាយឩត្តមសេនីយ៍ ប៊ុន លើត បានលើកឡើងថា ការញ៉ុះញ៉ុងរបស់ជនក្បត់ជាតិ ទណ្ឌិតសមរង្ស៊ី ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងធ្វើឲ្យប្រទេសជាតិវឹកវរ មានភាពរញ៉េរញ៉ាយ ស្របពេល ដែលប្រទេសជាតិយើងមានការរីចំរើនគ្រប់វិស័យ មានសុខសន្តិភាព មានធនធានមនុស្ស ប្រជាពលរដ្ឋមានដំណើរកំសាន្តគ្រប់តំបន់គ្រប់ប្រទេស ជាពិសេសធ្វើឲ្យពិភពទទួលលើឆាកអន្តរជាតិទៀតផង។
នាយឧត្តមសេនីយ៍បានថ្លែងបន្តថា ប្រទេសជាតិមានការរីកចំរើន គ្រប់វិស័យមានការ អភិវឌ្ឍន៍មានធនធានមនុស្ស ទាំងនេះហើយដោយសារការ ខិតខំប្រឹងប្រែងក្រោមការដឹកនាំដ៍ឈ្លាសវ៉ៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកសន្តិភាព ជូនប្រជាពលរដ្ឋ ៕