ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រៀមរួចជាស្រេច ទប់ស្កាត់ការប៉ុនប៉ង ណាមួយ ដោយក្រុមក្បត់ជាតិ សម រង្ស៊ី

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ អះអាងថា ស្មោះត្រង់ និងការពារជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការប៉ុនប៉ង ណាមួយដោយក្រុមក្បត់ជាតិ សម រង្ស៊ី ។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រំ ចាន់ណា បានចូលរួមប្រជុំជួរនិងហ្វឹកហាត់ដើម្បី ត្រៀមការពារពិធីបុណ្យឯករាជ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ។

ហ្វេសប៊ុកផេក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយថា“ជាពិសេសទប់ស្កាត់អោយបានដាច់ខាតនៅការប៉ុនប៉ងណាមួយដោយក្រុមក្បត់ជាតិ
ដែលចង់ធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលស្របច្បាប់”៕គិរី

To Top