ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នឹងអញ្ជេីញសម្ពោធដាក់ឲ្យដំណេីរការ រោងចក្រផលិត មីជាតិ ដែលមានទីតាំងនៅសង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មីជាតិ មាន៣រស់ជាតិ រួមមាន ៖ ទី១-រសជាតិ ខគោ ,ទី២-រសជាតិ សាច់មាន់ និងទី៣-រសជាតិ សាច់ជ្រូក ។ ជាងនេះទៅទៀត នៅពេល មីជាតិ ដាក់ឲ្យដំណើរការ ក្នុងទីផ្សារកម្ពុជា និងទីផ្សារបណ្ដាប្រទេសមួយចំនួនទៀត នឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ។ បន្ថែមពីនេះ ម៉ាស៊ីន ផលិតមីជាតិ ទិញមកពីប្រទេសជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដោយមានការទទួលស្គាល់ ជុំវិញពិភពលោក៕
ដោយ៖ អេង ប៊ូឆេង