ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ «ខ្ញុំមានថ្ងៃនេះ ដោយសារគ្រូបង្រៀន» និងអំពាវនាវឲ្យអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោល ការណ៍អប់រំមូលដ្ឋាន

កំពង់ចាម : អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អំពាវនាវឱ្យអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំ វប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាបដល់សិស្សា នុ សិស្សគ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាង យុវវ័យជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ។

នេះជាការលើកឡើងរបស់លោកអភិ បាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខណៈពេលចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ ២០១៩-២០២០ និងទិវាដឹងគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តថ្លែងថា ដើម្បីបង្កលក្ខណៈឱ្យប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានការគោរពសិទ្ធិមនុស្ស ជានិតិរដ្ឋស្មើមុខស្មើមាត់លើឆាកអន្តរជាតិ គេត្រូវតែផ្តល់ចំណេះ វិជ្ជាដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ។ ហេតុនេះទើបយើងសូមគាំទ្រការផ្តួចផ្តើមគំនិតដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនក្នុងការរៀបចំទិវាដឹង គុណគ្រ ៥ តុលា ដើម្បីផ្សារភ្ជាប់ជាមួយនិងទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះផងដែរ។

លោកអភិបាលខេត្តបានបន្តថា ការកសាង វប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់បុគ្គលិកសិក្សា ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ដោយប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ការមិនគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងការរើសអើងគ្រប់ប្រភេទ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ” ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះ បណ្តាលក្នុងសាលារៀនដែលមាន គ្រូ បង្រៀន គឺជាអ្នកសម្រេចអនាគតរបស់សិស្ស ជាឪពុកម្តាយទី២ ជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ ជាទស្សនវិទូ និងជាអ្នកបង្ហាញផ្លូវ ជាឆ្អឹងខ្នង នៃវិស័យអប់រំ ជាអ្នកខំប្រឹងបណ្តុះដាំ ជាអ្នកប្រឹក្សា
ផ្តល់គំនិត ជាអ្នករិះគិតស្រាយពន្យល់ ជាតម្កល់ឃ្លាំងវិជ្ជា ជាអ្នកសាបព្រោះក្នុងសាលា ហុចផលផ្លែផ្កាដល់សង្គម ខ្ញុំមានថ្ងៃនេះដោយសារគ្រូបង្រៀន ” ។

To Top