ភ្នំពេញ ៖ ករណីរថយន្តកុង តឺន័រ បុកម៉ូតូយុវជនពីរនាក់ បណ្តាលឲ្យស្លាប់ ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីម៉ោង១យប់ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវ៣៧១ ចំនុចស្ដុបស្ពានដែក សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាន បញ្ជាក់ថា គេឃើញរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿន លឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ បានបត់ឆ្វេងទៅផ្លូវ៣៧១ ជ្រុលទៅបុកម៉ូតូឌ្រីម សង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1D-2312 បណ្តាលឲ្យយុវជនម្នាក់ បែកក្បាលស្លាប់ នៅនិងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ រថយន្តបង្កបានព្យាយាម រត់គេច មិនបានប៉ុន្មានផង ត្រូវបានសមត្ថកិច្ចតាមឃាត់ ចំណែកតៃកុងចុះរត់គេចបាត់ស្រមោល ។
សពយុវជនរងគ្រោះទាំងពីរនាក់ ត្រូវថយន្តសាម៉ុយដឹក យក ទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុ ណ្យតាមប្រពៃណី ៕