ភ្នំពេញ៖ ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើឡើងនៅស្របតាមបណ្ដោយនៃដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈនេះបាននិងកំពុងចាប់ផ្ដើមហើយ ។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក៏មានការរៀបចំការប្រកួតប្រដាល់គុណខ្មែរ-អន្តរជាតិ ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចចូលរួមកំសាន្ត អោយបានច្រើនកុះករ ៕