ភ្នំពេញ៖ បុរសម្នាក់ដែលមានឈ្មោះថា គាត ប៉ាន់ណា អាយុ២៩ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ មានស្រុកកំណើតនៅភូមិព្រែកចេក ឃុំកោះតូច ស្រុកកំពត ខេត្តកំពត ជាបុគ្គលិកធ្វើការនៅក្នុងរោងចក្រស្រោមដៃមួយ នៅម្ដុំក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងមានផ្ទះស្នាក់នៅក្បែរកន្លែងការងារនោះដែរ បានបាត់ខ្លួនជាង ១០ថ្ងៃមកហេីយ ។
![](https://dap-news.com/wp-content/uploads/2019/11/8EEECF37-67E4-41EE-96BD-2EB658BD91A2-1024x576.jpeg)
តាមរយៈសារបង្ហោះ នៅលើគណនីហ្វេសប៊ុកឈ្មោះ Som Netdara ដែលត្រូវជាប្អូនប្រុស បុរសដែលបាត់ខ្លួនបានឲ្យដឹងថា “ដំណឹងបាត់បងប្រុសរបស់ខ្ញុំ! សូមបងប្អូននៅក្នុងបណ្តាញសង្គមហ្វេសបុកជួយ shares ផង សព្វថ្ងៃនេះគាត់ធ្វើការងារនៅភ្នំពេញ បងប្រុសរបស់គាត់បានបាត់ខ្លួនជាង ១០ថ្ងៃហើយ ហើយបើបងបានឃើញ និងដឹងដំណឹងនេះ សូមបងទាក់ទងមកគ្រួសារវិញផង។ ប្រសិនបើបងប្អូនណាបានឃើញបងប្រុសខ្ញុំ សូមទាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំ 086 694 006 /061 694 006 “ ៕
![](https://dap-news.com/wp-content/uploads/2019/11/B9D9B1E3-D423-4C63-915D-DE9BF5413FFE.jpeg)
![](https://dap-news.com/wp-content/uploads/2019/11/02FEBB30-8898-4B9F-A415-2C3BC4328D4C.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)