ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ទីវត្តអារាមគឺជាកន្លែងអប់រំផ្លូវចិត្ត និងផ្ដល់ឱវាទឱ្យប្រជា ពលរដ្ឋធ្វើអំពើល្អ

កំពង់ចាម ÷ ទីវត្តអារាម គឺជាកន្លែងអប់រំផ្លូវចិត្ តនិងផ្ដល់ឱវាទអោយប្រជាពលរដ្ឋ ធ្វើអំពើល្អ និងចូលរួមអភិវឌ្ឍប្រទេសជាតិដោយអហិង្សា ។ នេះជាការលើកឡើង របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងឱកាស សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបុណ្យកឋិន ទាន នៅវត្តចំការអណ្ដូង ស្ថិតក្នុងឃុំចំកាអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ខណៈពេលដែលប្រទេសយើង កំពុងតែមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើអោយមានការអភិវឌ្ឍលើគ្រប់វិស័យ នៅតាមមូលដ្ឋានគ្រប់ដណ្ដប់ ទូទាំងប្រទេស ។

ជាមួយគ្នានេះដែរ ស្រុកចំការលើក៏ដូចជា ក្នុងខេត្តកំពង់ចាម ក៏ទទួលបានសមិទ្ធ ផលជាច្រើនតាមរយៈការខិតខំប្រឹងប្រែងរបស់ ក្រុមការងារ អាជ្ញាធរខេត្ត ស្រុក- ឃុំ មានដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ទីវត្តអារាមជាដើម ។ ដូច្នេះរាល់សមិទ្ធ ផលទាំងអស់នេះ គឺទាមទារឱ្យប្រជាពល រដ្ឋចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់ គ្នា ដើម្បីប្រើប្រាស់តាមសេចក្តីត្រូវការរបស់ខ្លួន ព្រោះសមិទ្ធផលទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋយើងទាំង អស់គ្នា ។

ជាមួយគ្នានោះលោកអភិបាលខេត្តបានបញ្ជាក់ថា ” ក្នុងការចូលរួមចំណែក ថែរក្សា សុខសន្តិភាព ក្នុងប្រទេសរបស់យើង ទីវត្តអារាមពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព្រះធម៌ ដើម្បីអប់រំផ្លូវចិត្ត និងផ្ដល់ឱវាទដល់បងប្អូន ប្រជាពលរដ្ឋ ឱ្យចូលរួម ធ្វើអ្វីដោយអហិង្សា មិនបង្កភាពស្មុគស្មាញដល់សង្គមជាតិ ជាពិសេសគឺការចូលរួមអភិវឌ្ឍ នៅក្នុងមូលដ្ឋានរចស់ខ្លួន ” ។

To Top