ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ កិច្ចប្រជុំកំពូលពេញ អង្គ អា ស៊ានលើកទី៣៥ (35th ASEAN Summit Plenary) សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង បណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការ យោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ដែលចុះហត្ថលេខាដោយ អគ្គលេខាធិការអាស៊ាន ជាមួយនឹងប្រធានសហព័ន្ធកីឡាបាល់ ទាត់ពិភពលោក កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រថៃ។ នេះបេីយោងតាម AKP ។
នៅក្នុងពិធីនោះ អគ្គលេខាធិការ អាស៊ាន និងលោកប្រធានសមាគម សហព័ន្ធកីឡា បាល់ទាត់ពិភពលោក បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែក អ ភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។
លោកប្រធានសមាគមសហព័ន្ធ កីឡាបាល់ទាត់ពិភពលោក បាន សម្ដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡា បាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមាន ភា ពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។
លោកប្រធានសមាគមសហព័ន្ធ បានសម្ដែង នូវការ វាយតម្លៃខ្ពស់ចំពោះ បណ្តាមេដឹកនាំអាស៊ាន ដែលបានធ្វើជាសាក្សី នៅថ្ងៃនេះក្នុងការជំរុញ លើកកម្ពស់វិស័យកីឡាបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុង បណ្តាប្រទេសនៃតំបន់អាស៊ាន។
នៅក្នុងពិធីនេះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមនៃ សហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានក៏ អញ្ជើ ញថ្វាយនិងជូនអាវកីឡាករ ភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋា ភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជា ប្រវត្តិសា ស្រ្ត នេះផងដែរ៕