នយោបាយ

រដ្ឋសភាកំពុងពិភាក្សា និងអនុម័ត លើសន្ធិសញ្ញាព្រំដែន ម្ពុជា-វៀតណាម

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននិងកំពុងបើក​សម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើក របៀបវារៈចំនួន៥ ។

សម័យប្រជុំលើកទី ៣ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការរដ្ឋសភាចំនួន១១០រូប។

របៀបវារៈដែលនឹងត្រូវពិភាក្សានិងអនុម័តមានដូចតទៅ ៖
១-ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

២- ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការចៀសវាងការ យកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល ។

៣-ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី ២ ស្តីពីការកំណត់ ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់ ។

៤-ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ។

៥-ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឲ្យព្រះរាជាណាច ក្រកម្ពុជាចូលជា សមាជិកនៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីការបង្កើត សម្ព័ន្ធភាពថាមពល ព្រះអាទិត្យអន្តរជាតិ ៕

ដោយ ស សំណាង

To Top