នយោបាយ

លោក ឡៅ ម៉ុងហៃ ៖ សម រង្ស៊ីចូលតាមថៃ តើថៃនឹងកំពុង ចំណេញអ្វីដល់ច្រើនសន្ធឹក សន្ធាប់ពីខ្មែរ

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា “សម រង្ស៊ីចូលតាមថៃ ដូច្នេះអាស្រ័យថា តើថៃ បានចំណេញអ្វីថែមពីលើអ្វីដែលថៃ កំពុងចំណេញសន្ធឹកសន្ធាប់ពីខ្មែរ សព្វថ្ងៃនេះ បើថៃ ឲ្យចូល” ។ នេះជាការបង្ហាញក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការលើកឡើងងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ី និងបក្ខពួក បានសម្រេចយកទឹកដីថៃ ជាកន្លែងឈរជើង ដើម្បីចូលមកស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា “ទោះជាមានការគម្រាមកំហែង ការរារាំងការទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងការ បំភ្លៃព័ត៌មានគ្រប់រូបភាពយ៉ាងណាក៏ដោយ លោក សម រង្សី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ ក្នុងការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ តាមការគ្រោងទុក ដោយឥតប្រែប្រួល ។ គណៈកម្មការរៀបចំ ដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានកំណត់យកប្រទេសថៃ ជាច្រកឆ្លងកាត់ ចូលមកកាន់ប្រទេសកម្ពុជា”៕

To Top