ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ត្រៀមមន្ត្រីខ្លួនជាង ១ពាន់នាក់ បំរើការក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានត្រៀមមន្ត្រីជាង១ពាន់នាក់ ដើម្បីបំរើការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងឱកាស បុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឲ្យបានទាន់ពេលវេលា នៅពេលពួកគាត់មានបញ្ហាសុខភាព កើតឡើងជាយថាហេតុ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងគ្រោងដាក់ពង្រាយគ្រូពេទ្យចំនួន ១០៦៥ នាក់ ដើម្បីផ្ដល់សេវាសុខាភិបាល ឲ្យពលរដ្ឋមកចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក ឲ្យមានភាពលឿនរហ័ស ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពនៅពេលពួកគាត់ ទទួលរងបញ្ហាសុខភាព មិនប្រក្រតីណាមួយកើតឡើង។

លោកដឹងទៀតថា ក្រៅពីក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល ក៏បានដាក់ប៉ុស្តិ៍សុខភាពចំនួន ១២ គោលដៅ ក្នុងបរិវេណកន្លែងប្រារព្ធពិធី ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៦៥គ្រឿងផងដែរ ដើម្បីទុកសង្គ្រោះ អ្នកជំងឺ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ពេលចូលរួមក្នុងពិធីបុណ្យអុំទូក កុំពិសាគ្រឿងស្រវឹង ព្រោះប៉ះពាល់សុខភាព អាចបណ្ដាលឲ្យ គ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង៕

To Top