នយោបាយ

Update :ក្រុមសកម្មជន គាំទ្រចលនាឧទ្ទាម សម រង្ស៊ី ប្រមាណ ៣០នាក់ បានមកដល់ព្រំដែនខ្មែរ -ថៃ ដើម្បីប្រមូលផ្ដុំកម្លាំង

បន្ទាយមានជ័យ : ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាម សម រង្ស៊ី ប្រមាណ ៣០នាក់ ជិះឡាន៣គ្រឿង បានមកដល់ផ្ទះ សំណាក់ យុកធីប ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីប្រមូលផ្ដុំកម្លាំង ត្រៀមធ្វើសកម្មភាពខុសច្បាប់ នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី កាលពីពេលថ្មីៗនេះបាន ជួលបន្ទប់ប្រមាណ២០០បន្ទប់ ដែលមួយបន្ទប់មានតម្លៃ ប្រមាណ៣៥០បាត ទៅ ៤៥០បាត ក្នុងផ្ទះ សំណាក់ មួយកន្លែង ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីត្រៀមធ្វេីសកម្មភាពខុសច្បាប់នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

ប្រភព ព័ត៌មាន បាន ឲ្យ ដឹងថា ការជួលបន្ទប់នេះ គឺសម្រាប់ក្រុមប្រឆាំងមកពីបណ្ដាប្រទេសនានា ស្នាក់នៅរៀបចំកម្លាំងប្រមូលផ្ដុំ ធ្វើសកម្មភាពបង្កចលាចល នៅក្បែរតំបន់ព្រំដែន៕

រកឃេីញទីតាំង​ របស់ក្រុមធ្វេី​ រដ្ឋប្រហារនៅស្រុកអារញ្ញ​ ប្រទេស​ថៃ

Posted by Dap_News_Website on Thursday, November 7, 2019

Video បង្ហាញទីតាំងលោក ​សម រង្ស៊ី កំណត់ឲ្យអតីតអ្នកគាំទ្រ​ រៀបចំវេទិកា​ឆ្លងចូល មកកម្ពុជា

Posted by Dap_News_Website on Thursday, November 7, 2019

Video: ក្រុមសកម្មជន ​គាំទ្រចលនាឧទ្ទាម សម រង្ស៊ី ជួលបន្ទប់ ប្រមាណ២០០បន្ទប់ ស្នាក់នៅក្បែរព្រំដែន កម្ពុជា -ថៃ

Posted by Dap_News_Website on Thursday, November 7, 2019
To Top