ព័ត៌មានជាតិ

CAPA ផ្តល់ពានរង្វាន់ ដល់ Vietjet «ក្នុងនាម ជាក្រុមហ៊ុន អាកាសចរណ៍ គិតថ្លៃសេវាទាប ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៩»

សិង្ហ បុរី៖ ក្រុមហ៊ុន អាកាសចរណ៍ ជំនាន់ថ្មី Vietjet ត្រូវបានផ្តល់ ពានរង្វាន់ ក្នុងនាម «ជាក្រុមហ៊ុនអាកាសចរណ៍ គិតថ្លៃ សេវាទាប ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ » ដោយ មជ្ឈមណ្ឌល សម្រាប់អាកាសចរណ៍អាស៊ី -ប៉ាស៊ីហ្វិកហៅ កាត់ថា CAPA ។ កម្មវិធី ប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្ត ទៅអំឡុងកិច្ចប្រជុំវិស័យ អាកាសចរណ៍ អាស៊ី CAPA ដែលត្រូវ បាន រៀបចំឡើង ចាប់ពីថ្ងៃទី១៤ ដល់ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រទេសសិង្ហបុរី ។

ពានរង្វាន់ ប្រចាំ ឆ្នាំ របស់ CAPA មួយ នេះ គឺ ជា ការ ទទួល ស្គាល់ លើ ក្រុមហ៊ុន អា កាស ចរណ៍ នានា ដែលបាន ប្រតិ បត្តិ យុទ្ធ សាស្ត្រ លេច ធ្លោ ជាង គេ បំផុត ប្រចាំ តំបន់ បាន ប្រែ ក្លាយ ខ្លួន ឯង ជា ក្រុមហ៊ុន ឈាន មុខ គេ និង បានក្លាយ ជា ក្រុមហ៊ុន បែប ច្នៃ ប្រឌិត ដ៏ អស្ចារ្យ បំផុត ដើម្បីធ្វើជាគំរូ សម្រាប់ ក្រុមហ៊ុនផ្សេងទៀត ក្នុងការ យក តម្រាប់ តាម អំឡុង ពេល នៃ ឆ្នាំ នេះ នៅ ក្នុង ឧស្សា ហ កម្ម អាកាស ចរណ៍ ក្នុង តំបន់ ។

ក្រៅពី បាន ឆ្លើយ តប យ៉ាង ល្អ ប្រសើរ លើ គ្រប់ លក្ខខណ្ឌ ទាំង អស់ ក្រុមហ៊ុន អាកាស ចរណ៍ Vietjet ក៏ មាន ភាព លេច ធ្លោ ទៅ លើ ការ បន្ត ការ ពង្រីក បណ្តាញ របស់ ខ្លួន ឥត ឈប់ ឈរ ផងដែរ ។ បច្ចុប្បន្ន Vietjet គឺ ជាក្រុមហ៊ុន អាកាស ចរណ៍ ក្នុង ស្រុក ឈាន មុខ គេ របស់ វៀត ណាម និង បាន ពង្រីក បណ្តាញ អន្តរ ជាតិ របស់ ខ្លួន ជា បន្ត បន្ទាប់ ។ នេះ គឺ ជា ការ បង្ហាញ ពី ជំ ហ ដ៏គួរ ឲ្យ ទាក់ ទាញ ដើម្បី ស្រប ទៅ តាម ទស្ស ន វិស័យ សេដ្ឋ កិច្ច និង ទីផ្សារ ដែលមាន ការ រីក ចម្រើន យ៉ាង ឆាប់ រហ័ស របស់ វៀត ណាម ។

លោក Peter Harbison ប្រធាន អង្គ ភាព CAPA បាន ឲ្យ ដឹង ថា៖ «Vietjet បន្ត បង្កើត ឲ្យ មានការ ចាប់ អារម្មណ៍ ក្នុង នាម ជាក្រុម ហ៊ុន អាកាស ចរណ៍ គិត ថ្លៃ សេវា ទាប បែប ប្រពៃ ណី មួយ ។ ក្រុមហ៊ុន នេះ មាន មូលដ្ឋានគ្រឹះ ហិរញ្ញ វត្ថុ ដ៏ រឹង មាំ និង មាន ផែន ការ ច្បាស់លាស់ ក្នុងការ ប្រជែង ជាមួយនឹង ក្រុមហ៊ុន ប្រតិ បត្តិ ករ ធំ ៗ បំផុត ជាច្រើន ក្នុង អាស៊ី -ប៉ា ស៊ី ហ្វិក ក្នុង រយៈ ពេល ជាច្រើន ទស វត្សរ៍ ខាង មុខនេះ » ។

លោក ស្រី Nguyen Thi Phuong Thao ប្រធាន និង ជា នា យក ប្រតិ បត្តិ របស់ ក្រុម ហ៊ុន Vietjet មាន ប្រសាសន៍ ថា៖ «បេស កកម្ម របស់ Vietjet គឺ ការ បង្កើត ឲ្យ មានការផ្លាស់ប្តូរ ប្រកប ដោយ ភាព ជោគ ជ័យ ក្នុង សេវា ឧស្សា ហកម្ម អាកាស ចរណ៍ ។ យើង សូម ថ្លែ ងអំណរ គុណ សម្រាប់ ការ ជឿទុក ចិត្ត ភាព ជា ដៃគូ និង ការ ទទួល ស្គាល់ ពី CAPA ដែល ជា អង្គ ភាព អាកាស ចរណ៍ ដ៏ល្បីល្បាញ បំផុត ក្នុង អាស៊ី- ប៉ា ស៊ីហ្វិក ។ យើង ពិត ជា មាន សេចក្តី សោម មន្ស រីក រាយ ណាស់ ក្នុង ការ នាំ យក ឱកាស ហោះហើរ ជា មួយ នឹង តម្លៃ ហោះ ហើរ បែប សន្សំ សំ ចៃ និង សេវា ផ្សេងៗ ប្រកប ដោយ ភាព រួស រាយ រាក់ ទាក់ នៅ លើ យន្តហោះ ថ្មី និង មាន ការ រៀប ចំដ៏ប្រណិត ទៅកាន់ អ្នក ដំណើរ ជិត ១០០ លាន នាក់ ស្រប ពេល ដែល យើង ក៏ បាន បង្កើត តម្លៃ ជា វិជ្ជ មាន សម្រាប់ សហ គមន៍ និង ដៃគូ របស់ ឧស្សា ហ កម្ម អាកាស ចរណ៍ ផងដែរ »

CAPA គឺ ជា អង្គ ភាព ឈាន មុខ គេ លើ ការ អង្កេត ទីផ្សារ អាកាស ចរណ៍ ឯក រាជ្យ វិភាគ និង សេវា ទិន្នន័យ ផ្សេង ៗ ដែល គ្រប ដណ្តប់ លើ ការ អភិវឌ្ឍ នានា ទូ ទាំង ពិភព លោក ។ ខណៈ ដែល ត្រូវ បាន បង្កើត ឡើង ក្នុង ឆ្នាំ ១៩៩៩ ផ្លាត ហ្វមរបស់ CAPA ជួយ ដល់ វិស័យ អាកាស ចរណ៍ និង អាជី វកម្ម របស់ ក្រុមហ៊ុន ផ្គត់ ផ្គង់ ឲ្យ រក្សាការ ទទួល បាន ព័ត៌ មាន រក្សា ការ ផ្សារ ភ្ជាប់ទំនាក់ ទំនង ជា មួយនឹង មេ ដឹកនាំ ឧស្សា ហរកម្ម និង ការ បំផុស គំនិត លើ បញ្ហា ប្រេង ដើម្បី បង្កើត ឲ្យ មានការផ្លាស់ប្តូរ ។ ខណៈ ដែល ត្រូវ បាន គេ ទទួលស្គាល់ ថា ជា ពានរង្វាន់ ដ៏មានកិត្យា នុ ភាពមួយ សម្រាប់ ភាព ឥត ខ្ចោះ ផ្នែក យទុសាស្ត្រ ក្នុង វិស័យ អាកាស ចរណ៍ CAPA បាន ផ្តល់ ពាន រង្វាន់ ជាលើក ដំបូង របស់ ខ្លួន ក្នុង ឆ្នាំ ២០០៣ ដើម្បី ទទួល ស្គាល់ ពី ភាព ជោគ ជ័យ របស់ ក្រុមហ៊ុន អាកាស ចរណ៍ និង អាកាស យាន ដ្ឋាន ក្នុង តំបន់ អាស៊ី -ប៉ា ស៊ី ហ្វិក ។
Vietjet បាន បន្ត ពង្រីក បណ្តាញ បស់ ខ្លួន ជា បន្ត បន្ទាប់ ដើម្បី បង្កើត ឱកាស ហោះហើរ កាន់ តែ ច្រើន បន្ថែម ទៀត រួម ជាមួយ នឹង តម្លៃ សេវា បែប សន្សំ ចំ ចៃ សម្រាប់គ្រប់គ្នា ។ ជាមួយនឹង ការ ផ្តោត លើ តម្លៃ ជាស្នូល របស់ ខ្លួន ទៅលើ «សុវត្ថិ ភាព សុភ មង្គល តម្លៃ សម រម និង ទៀង ទាត់ ពេល វេលា » ក្រុមហ៊ុន អាកាសចរណ៍ មួយតនេះ ពិត ជា មានមោទ ន ភាព ណាស់ ក្នុង ការ ធា នា ឲ្យ បាន ថា អ្នក ដំណើរ ទាំង អស់ តែង តែការ ហោះហើរ ប្រកបដោយ សុវត្ថិភាព និង រីក រាយ នៅ ក្នុង ពេល ធ្វើ ដំណើរ លើ យន្ត ថ្មី ដែល បំពាក់ ដោយ កៅអី ដ៏មាន ផា សុខ ភាព រួម ជាមួយ នឹង ជម្រើស ម្ហូប អាហារ ដ៏ឈ្ងុយ ឆ្ងាញ់ និង ក្តៅ ចំនួន ៩ មុខ ដែល ត្រូវ បាន បម្រើ ដោយ បុគ្គ លិក ដ៏ស្រស់ ស្អាត និង រួស រាយ រាក់ ទាក់ របស់ Vietjet ។ ក្រុមហ៊ុន នេះ ក៏ ផ្តល់ជូន ឧបករណ៍ ប្រើប្រាស់ ទំនើប និង សេវា កម្ម ផ្សេង ៗ ជាច្រើន តាម រយៈ ផ្លាត ហ្វាម ពាណិជ្ជ កម្ម អេឡិច ត្រូនិក ផងដែរ ។

ជា មួយ នឹង ការ ប្រមូលផ្តុំ ដោយ យន្ត ទំនើប ៗ ដែល មាន អាយុ កាល ជា មធ្យម ត្រឹម តែ ២,៧ ឆ្នាំ ក្រុមហ៊ុន អាកាស ចរណ៍ ប្រតិ បត្តិ ការ ហោះ ហើរ ប្រចាំ ថ្ងៃ ចំនួន ៤០០ លើក ដោយ ដឹក អ្នក ដំណើរ ច្រើន ជាង ១០០ លាន នាក់ មក ទល់ ពេល នេះ ទូ ទាំង បណ្តាញ ដែលមាន ពង្រីក របស់ ខ្លួន ក្នុងនោះ រាប់ បញ្ចូល ទាំង គោល ដៅ ជាច្រើន ទូ ទាំង ប្រទេស វៀត ណាម និង គោល ដៅ អន្តរ ជាតិ ក្នុង ប្រទស កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េ ខាង ត្បូង តៃ វ៉ាន់ សិង្ហ បុរី ហុង កុង ឥណ្ឌូនេស៊ី ថៃ ម៉ា ឡេ ស៊ី មីយ៉ាន់ ម៉ា និង ប្រទេស ចិន ។

ក្រុមហ៊ុន Vietjet បានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ ៧ នៅឆ្នាំ២០១៨ និង ឆ្នាំ ២០១៩ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ហើយ ក៏ត្រូវបានចាត់ថ្នាក់ជា ក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុង ចំណោម ក្រុមហ៊ុន អាកាសចរណ៍ ល្អបំផុតទាំង ៥០ របស់ពិភពលោក សម្រាប់ ភាពរឹងមាំផ្នែក ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ ចាត់ថ្នាកនេះធ្វើឡើង ដោយ Airfinance Journal kក្នុង ឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ ។

ការ ទទួល បាន ពាន រង្វាន់ ដ៏មាន កិត្យា នុ ភាព នេះ ពី CAPA ដែល ជា អង្គ ភាព អាកាស ចរណ៍ ឈាន ម មុខ គេ ក្នុង ពិភព លោក មិន ត្រឹម តែ ជា កិត្តិ យស ដ៏ ធំ ធេង របស់ Vietjet ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ ជា មោទ ន ភាព ដ៏ក្រៃ លែង សម្រាប់ ឧស្សា ហ កម្ម អាកាស ចរណ៍ ដែលកំពុង រីក ចម្រើន របស់ វៀត ណាម ផងដែរ ៕

To Top