ភ្នំពេញ ៖ បើតាមហ្វេសប៊ុក មានព្រះឆាយលក្ខណ៍ របស់ព្រះមហាក្សត្រកម្ពុជា បានលើកឡើងថា ពេញមួយព្រះជន្ម នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ បានបូជានូវព្រះបញ្ញាញណ និងព្រះកាយពល ឥតខ្លាចនឿយហត់ ក្នុងការថែរក្សា ផ្សព្វផ្សាយលើកតម្កើង វិស័យវប្បធម៌ខ្មែរ ឲ្យមានភាពរីកចម្រើនល្បីរន្ទឺ និងមានការទទួលស្គាល់ លើសកលលោក ។
ព្រះអង្គមានព្រះបន្ទូលថា ការបាត់បង់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត នៃមរតកមនុស្សរស់ ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា នូវតួអង្គដ៏សំខាន់ ក្នុងវស័យវប្បធម៏ និងអរិយធម៏ជាតិខ្មែរ ៕