ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវត្តី។
ព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវីបានមកដល់មាតុប្រទេសកាលពីរាត្រីថ្ងៃ១៩ វិច្ឆិកា ក្រោយសោយព្រះទីវង្គត ក្នុងមន្ទីរពេទ្យមួយ ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃ១៨ វិច្ឆិកា៕


 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									