ព័ត៌មានជាតិ

ត្រូវរង្វាន់ពីស្រាបៀរកម្ពុជា ​៤០លានរៀលភ្លាម​ កុម្ម៉ង់ខ្សែ​ក​ពេជ្រភ្លែត​ ទុកចងដៃកូនប្រសាស្រីថ្ងៃមង្គលការ​​គេ

កំពង់ស្ពឺ៖ អ្នកលក់ឥវ៉ាន់ចាបហួយ ធំមួយប្រចាំ​​ឃុំក្រាំងដូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកស្រី ឈៀង ពៅ ត្រូវរង្វាន់៤០​​លាន​រៀល ​​ពីស្រាបៀរកម្ពុជា នៅល្ងាចថ្ងៃទី​១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ។

លោកស្រីបញ្ជាក់ថា៖ «ប្តីខ្ញុំតែងតែហូបស្រាបៀរ កម្ពុជាមួយ ឬ​ពីរកំប៉ុងជានិច្ច ក្រោយពេលបាយ​ហើយ។ នៅថ្ងៃទី​១៥​នោះ គាត់​​ហូបស្រាបៀរធម្មតា ​ស្រាប់តែឃើញលេខ៤០ក្នុងក្រវិលកំប៉ុង។​ ដំបូងស្មានតែ​៤០ម៉ឺនអី ហើយពួកខ្ញុំរវល់លក់ឥវ៉ាន់មិនទាន់ពិនិត្យមើលឱ្យជាក់ច្បាស់។ ដល់ស្អែកឡើងទើបមើលឱ្យ​ច្បាស់ គឺមិនមែន​៤០ម៉ឺន​ទេ​ គឺ៤០លានរៀល»។

អ្នកកំពង់ស្ពឺរូបនេះបន្តថា៖ «គ្រាន់តែច្បាស់ថាឈ្នះ ៤០លានរៀល ខ្ញុំនឹកចង់ផ្តល់កាដូឱ្យផ្អើលភូមិម្តងថ្ងៃការកូនខ្ញុំ នៅខែមករាឆ្នាំថ្មីនេះ គឺចំណងដៃខ្សែក​​ពេជ្រដល់អនាគតកូនប្រសាស្រីខ្ញុំ។ ខ្ញុំសង្ឃឹមថា កាដូ​ដែលបានមកពីសំណាងរបស់ខ្ញុំនឹងបន្តផ្តល់លាភសំណាងដល់កូនចៅខ្ញុំបន្តទៀត»៕

To Top