ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្រ្ទទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិកឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ សម្ពោធ «អគារឥន្រ្ទទេវី» របស់
រាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមបណ្ដាញទំនាក់ទំនង​ សង្គមហ្វេសប៊ុកសម្ដចតេជោ​ ហ៊ុន​ សែន​ បានឲ្យដឹងថា​ អគារនេះមានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ។

«អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្ដុំ ដោយធនធានបញ្ញា សម្រាប់បម្រើការងារ​ ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ អគារនេះ ជាកន្លែងបណ្តុះបណ្តាលនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញាវន្តតាមរយៈការរៀបចំ
សិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញាវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ចបច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗ និងជាទីបម្រើដល់បញ្ញាវន្តទាំងខាងផ្នែក​ វិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយ​ បានបង្ហាញស្នាដៃរបស់ខ្លួន សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិ។

To Top