ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រកាសពីអាកាសធាតុ ចុះត្រជាក់ នៅពេលព្រឹក ពីថ្ងៃ២១ ដល់២៧ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយនៅពេលព្រឹក សីតុណ្ហភាពចុះត្រជាក់ ពីកម្រិត១៩ ដល់ ២១អង្សាសេ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាស ជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពល មធ្យមលើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាប ភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប ភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាព អតិបរមា មានពី ២៧-២៩ °C ។

២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាព អតិបរមា មានពី ២៩-៣១ °C ៕

To Top