កោះកុង : លោក នី ផល្លី អនុរដ្ឋធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងមន្ត្រីក្រោមឪវាទ និងក្រោមវត្តមានលោក ទូ សាវុធ អភិបាលរងខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន អាជ្ញាធរភូមិឃុំផងដែរ ដោយធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅសាលប្រជុំ មន្ទីរបរិស្ថានខេត្ត។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួង ទេសចរណ៍បានថ្លែងថា ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរ អង្គភាពជំនាញ ប្រជាពលរដ្ឋ ដែលចូលរួមចំណែកធ្វើឲ្យមានវឌ្ឍនភាព លើការងារនគររូបនីកម្ម ទេសចរណ៍និងបរិស្ថាន សម្រាប់គ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា ឲ្យមានសក្តានុពល និងសោភ័ណ្ឌភាពកាន់ស្រស់ បំព្រងបន្ថែមទៀត។
លោក នី ផល្លី បានបន្តថា ប្រទេសមានសន្តិភាព តំបន់ឆ្នេរក៍ស្អាតមានសក្តានុពល មានផាសុខភាព និងមានការ រីកចំរើនគ្រប់វិស័យទាំងអស់នេះ គឺស្ថិតក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដ៍ឈ្លាសវៃប្រកប ដោយជោគជ័យដ៍ត្រចះត្រចង់ ជាប្រវត្តិសាស្រ្ត នូវគោលនយោបាយ”ឈ្នះឈ្នះ” ដែលបាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គម និងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល ដើម្បី”កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែលជាត្រីវិស័យដើម្បីសម្រេច បាននូវសន្ធិផលគួរជាទីមោទនៈ សំដៅបន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនិងឲ្យមានកំណើនខ្ពស់ ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍ ប្រទេសជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់ ។
លោកបានបញ្ជាក់ថា ឆ្នេរសមុទ្រគឺជាស្នូល នៃតំបន់សមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប៤៨កន្លែង មានឆ្នេរខ្សាច់ចំនួន១៦កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្ត ស្អាតកន្លងទៅក្នុងនោះមានឆ្នេរខ្សាច់ ខេត្តកោះកុងចំនួន២ និងខេត្តព្រះសីហនុចំនួន៨ ខេត្តកែបចំនួន៦ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន១០ឆ្នេរ។
លោកក៍សូមក៍សូមធ្វើការអំពាវរនាវ ដល់បងប្អូនគ្រប់ មជ្ឈដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការគ្រប់ស្ថាប័ន ចូលរួមថែរក្សាអនាម័យបរិស្ថាន និងថែរក្សាតំបន់ ឆ្នេរខ្សាច់ឆ្នេរកម្សាន្ត ឲ្យមានសក្តានុពលសោភ័ណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកកម្សាន្តបានច្រើន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ឲ្យមានកំណើនខ្ពស់ និងមុខមាត់ប្រទេសជាតិ៕